តារាស្រីថៃតួក្នុងរឿង«Friend Zone» Baifern បានមកដល់ខ្មែរហើយ រីឯសម្រស់នៅខាងក្រៅវិញស្អាតអស់ទាស់ម្មង….(មានវិដេអូ)

ភ្នំពេញ៖ មុននេះបន្តិចតារាស្រីថៃ ដ៏មានប្រជាប្រិយភាព Baifern បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាហើយ ស្របពេលដែលអ្នកគាំទ្រជាច្រើនបានធ្វើការទន្ទឹងរង់ចាំ អស់ពេលជាយូរថ្ងៃ តាមរយៈការចូលរួមសម្ពោធរឿងកុន ដ៏ល្បី«Friend Zone»។ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបាននាំគ្នារងចាំ និងទទួល ផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់តារាស្រីរូបនេះ ដល់ព្រលានយន្តហោះ ធ្វើឲ្យនាងរំភើបចិត្ត និងបង្ហាញ

ស្នាមញញឹមទៅកាន់អ្នកគាំទ្រគ្រប់គ្នាតែម្តង។តាមរយៈការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ តារាស្រីរូបនេះបានធ្វើការតែងខ្លួនយ៉ាងឡូយឆាយ យ៉ាងស្រស់ស្អាតខ្លាំង មិនចាញ់នៅក្នុងរឿងប៉ុន្មាននោះទេ។សកម្មភាពក៏ដូចជាបានឃើញរូបសម្រស់របស់តារារូបនេះ នៅខាងក្រៅ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបគ្រប់គ្នា ព្រោះនៅក្រៅនាងពិតជារួសរាយខ្លាំង គួរឲ្យសរសើរ៕មួយវិញទៀត បើនិយាយពីសម្រស់របស់តារាថៃ រូបនេះនៅខាងក្រៅវិញ ពិតជានៅស្រស់ស្អាត និងនៅក្មេងខ្លាំងណាស់ ព្រមជាមួយស្នាមញញឹមស្រស់ស្រាយជាខ្លាំង ពេលឃើញអ្នកគំាទ្ររបស់ខ្លួនកំពុងឈររងចាំទទួលបែបនេះ។ ចំពោះវត្តមានរបស់ តារាថៃរូបនេះ បានធ្វើអ្នកគាំទ្រជាច្រើនទៀត ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តស្ទើរគ្រប់ៗគ្នា ព្រោះនៅខាងក្រៅ តារារូបនេះពិតជាមានភាពរួសរាយខ្លាំងណាស់ គួរឲ្យសរសើរមែនទែនប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ 

Baifern Phimchanock បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីមកសម្ភោធរឿង Friend zone !! 🔥🔥

Posted by Nhaa YunDo JJ on Monday, April 1, 2019