មែនលំៗទេ!! បើគិតត្រឹមម៉ោងនេះ កុំថាឡើយសណ្ឋាគា សូម្បីតែមាត់ព្រែកកំពតធម្មតាក៌គេកក់រួចអស់ដែរ….

កំពត ប្រិយមិត្តបានដឹងរួចហើយថា ជិតដល់វេលាឆ្លងចូលឆ្នាំថ្មីភ្លាម យើងសង្កេតឃើញថាបងប្អូនជនរួមជាតិយើងពិតជារីករាយជាមួយនិងឱកាសចូលឆ្នាំសកលនាវេលាយប់នេះខ្លាំងណាស់ ដោយមានមានបងយើងមមួយចំនួនធំបានធ្វើតំណើទៅឆ្លងឆ្នាំនៅតាមទីរួមខេត្តផ្សេងៗដោយមានការចូលរួម ច្រើនរីឯកន្លែងស្នាក់នៅក៏ពេញគ្រប់កន្លែង។ ដូចរូបខាងក្រោមនេះអញ្ចឹង ដោយបងប្រុសម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Ponnarith Khem​ បានបង្ហោះ ដោយបង្ហាយពីស្ថានភាពមាត់ព្រែកកំពតដោយមានការកក់កន្លែងទុកព្រោះខ្លាចគ្មានកន្លែងអង្គុយ ដោយខ្លះក្រាលកន្ទេល ខ្លះដាក់តង ដោយរង់ចាំឆ្លងឆ្នាំម៉ោង១២យប់នេះផងដែរ មើលទៅបងប្អូនយើងពិតជារីករាយខ្លាំងណាស់។ ក្នុងនោះលោកបានបញ្ជាក់ផងដែលថា​ “គិតត្រឹមម៉ោងនេះ ១១:៣០ ព្រឹក ថ្ងៃ ៣១/១២/២០១៨ គ្មានកន្លែងទំនេរទេនៅតាមបណ្តោយមាត់ព្រែកកំពត” ៕ ចំនែកកន្លែងផ្េងៗទៀតក៌មិនខុសគ្នាដែរ