ផ្ទុះការរិះគន់ពីសំណាក់មហាជនរឿងដុតសំលៀកបំពាក់ចោលនោះ ស្រាប់តែ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបកស្រាយថា…..

ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះកម្លាំងអាវុធហត្ថ ដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំចំនួន ២៤៥៣កំប៉្លេ ដែលបង្ក្រាបបាននោះ ពេលនេះលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបជាមួយបងប្អូន សាធារណជនដែលបានបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការដុតបំផ្លាញចោលសម្លៀកបំពាក់ក្លែងបន្លំពាណិជ្ជសញ្ញាជាបឋមលោក អេង ហ៊ី សូមអរគុណចំពោះមតិយោបល់របស់បងប្អូន សាធារណជនទាំងអស់នៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់កងរាជអាវុធហត្ថ នាពេលកន្លងទៅ ដែលសុំទទួលយកនូវមតិយោបល់ទាំងនេះ។លោក អេង ហ៊ី សូមបងប្អូនមេត្តាពិចារណាមើលបន្តិចថា បើយើងយកសម្លៀកបំពាក់ទាំងអស់នេះ ទៅចែកចាយ ឬចែក អំណោយជូនទៅអ្នកដទៃនោះ មានន័យថា សមត្ថកិច្ច ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគាំទ្រនូវផលិតផលក្លែងក្លាយនោះ។ដោយសារមានការគិតគូរវែងឆ្ងាយ និងស្របតាមផ្លូវច្បាប់ផង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានស្នើសុំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបំផ្លាញចោលនូវសម្លៀកបពាក់ដែលចាប់យកចំនួន២.៤៥៣កំប្លេកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕