ប្រុងខ្លួនទៅ! ​ឧត្តមសេនីយ៍ឯក​ ស ថេត ទុកពេល៣ថ្ងៃអោយស្រីស្រស់ជើងខ្លំាងប៉ុកគេនេះ ចូលខ្លួនមកដោះស្រាយ បើមិនមកទេនោះនិងត្រូវ……

គូរំលឹកឡើងវិញបន្តិច ​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ មាន​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ មួយ​គ្រឿង​ បាន​បើក​លឿន​ ហើយ​ទៅ​បុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា​«​ផា​រ៉ា​ហ្គ​ន​»​ ខណៈ​នាង​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ ករណី​នេះ​ ត្រូវ​គេ​បាន​ទម្លាយ​តាម​រយៈ​វី​ដេ​អូ​សុវត្ថិភាព​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់​ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ ខ្លាំងៗ​ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​​នារី​រង​គ្រោះ​មានឈ្មោះ​ ឌុំ​ រី​ដា​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ដែល​ត្រូវ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​ថា​ ជា​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ​ រហូត​ទទួល​បាន​អាហារូបករណ៍​នៅ​សាលា​ «​ផា​រ៉ា​ហ្គ​ន​»​ តែ​ម្តង​។​ សម្រាប់​អ្នក​បើករថយន្ត​បង្ក​វិញ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ ជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ តាម​ចាប់ខ្លួន​ផង​ដែរ​ បើ​ទោះបី​ម្ចាស់​រថយន្ត​មានឈ្មោះ​ យិ​ន​ ង្គិ​ច​ បាន​ចេញ​មុខ​មក​ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង​ ចំពោះ​មុខ​សមត្ថកិច្ច​ និង​គ្រួសារ​ជន​រង​គ្រោះ​ក៏​ដោយ​នោះ​។​​ដោយឡែក​ រថយន្ត​បង្ក​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​សឡា​ (៣៧១)​ សង្កាត់​ស្ទឹង​មាន​ជ័យ​៣​ ខណ្ឌមានជ័យ​ នា​កណ្តាលរាត្រី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ហើយ​ក៏​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​ទៀត​ និង​តាម​ស្វែងរក​អ្នក​បើក​មក​ទទួលទោស​តាម​ច្បាប់​ ៕យ៉ាងណាមិញ ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ ​បន្ទាប់​ពី​លោក​ យិ​ន​ ង្គិ​ត​ ចូលខ្លួន​មក​សារភាព​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ​រួច​មក​ សមត្ថកិច្ច​ទុក​រយៈពេល​៣​ថ្ងៃ​ ដើម្បី​ឱ្យ​ជន​បង្ក​ចូលខ្លួន​មក​ទទួលទោស​ បើ​មិន​ចូល​មក​ទទួលទោស​នោះ​ទេ​ សមត្ថកិច្ច​ជំនាញ​នឹង​ចាត់ការ​តាម​នីតិវិធី​។​លោក​យិ​ន​ ង្គិ​ច​ ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ ហើយចំណុចសំខាន់នោះគឺនៅចំពោះសមត្ថកិច្ចចរាចរណ៍ លោក យិន ង្គិច បានយល់ព្រមសារភាពថា “អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមេដៃនៅលើកិច្ចសន្យាផងដែរ”។សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ នារីបង្ករួមជាមួយមិត្តភក្តិចំនួន៤នាក់ បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីនៅក្នុងហាងរួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង។មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។