គួរអោយស្តាយ! បងស្រីនៃសពទម្លាយការពិតមួយអំពីប្អូនខ្លួន និងមានអនាគតត្រជះត្រចង់ នៅ៥ខែខាងមុខនេះដោយប្អូនខ្លួននិងទទួលឧកាសចេញទៅ……

ប្រិយមិត្តពិតជាបានដឹងរួចហើយ នៅរឿងរ៉ាប្អូនស្រីដែលត្រូវគេបុក ប៉ើងនោះ នៅវេលាម៉ោង​ ១២:០០​ នាទី​ ថ្ងៃទី​ ២៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ថ្ងៃនេះផងដែល យ៉ាងណាមិញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់មុននេះបន្ដិចរបស់លោកវរ គន្ធា នាយការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News។ យ៉ាងណាក៏ដោយ បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាល ឲ្យស្លាប់នោះឡើយ ហើយរហូតមកដល់រសៀលថ្ងៃនេះ សមត្ថកិច្ចរបស់លោក បាននិងបន្ដសួរនាំចាត់ការតាមនីតិ វិធីនៅមុខទៀត។ ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញ នៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ  យ៉ាងណាមិញមុននេះបន្តិចបងស្រី នៃសពបាននិយាយថា កាន់តែដឹងរឿងរ៉ាវច្រើនបន្ទាប់ពីប្អូនលាចាកលោកទៅ ក្នុងខែ៥នេះគាត់នឹងទៅធ្វើការនៅខេត្តកំពង់សោមហើយក្នុងមុខងារយ៉ាងល្អ ព្រមទាំងមានគំរោងទៅក្រៅប្រទេសទៀត ឱទេវតាកាន់តែអោយខ្ញុំពិបាកកាត់ចិត្តទៀតហើយ😭មិនដឹងនិយាយអ្វីអោយត្រូវទេពេលនេះ ប្អូនទៅចោលអ្វីៗទាំងអស់ដែលបានគ្រោងទុក។បើអាចប្តូរបានខ្ញុំសុខចិត្តស្លាប់ជំនួសប្អូនវិញ ព្រោះអនាគតកំពុងលេចឡើងយ៉ាងត្រចង់ហើយ បែរជាមច្ចុរាជគ្មានប្រណីដល់ក្មេងស្រីកំសត់ម្នាក់នេះសោះ។តើអោយរពឹងលើអ្វីទៀត បាត់បង់ជំហដ៏ធំមួយហើយ មហាសែនស្តាយប្អូន។