ញាក់សាច់! ស្ងាត់ៗ ពេជ្រ ថៃ ឡើងផ្ទះថ្មីប៉ុនណាប៉ុនណីជូនអ្នកម្តាយយ៉ាងអធិកអធមនៅឯ…….

បាត់ដំបង៖ប្រិយមិត្តពិតជាបានដឹងរួចហើយថា សព្វថ្ងៃនេះ  ម្ចាស់ពានThe Voice Kid រដូវកាលទី១ ពេជ្រ ថៃ កាន់តែទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ជាមួយនឹងទេពកោសល្យ និងភាពទាក់ទាញ ដែលធ្វើឲ្យការរកចំណូល ពីការឡើងឆាកនានា របស់តារាវ័យក្មេងរូបនេះ កាន់តែកាក់កបខ្លាំង ឡើង។ទន្ទឹមនឹងនេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ក៏ទើបតែបានប្រារព្ធពិធីឡើងផ្ទះថ្មីមួយ នៅឯស្រុកកំណើតឲ្យម្ដាយរបស់ខ្លួន ដោយធ្វើឲ្យមហាជននាំគ្នាសរសើរ ដល់តារាវ័យក្មេងរូបនេះជាខ្លាំងផងដែរ។ ក៏ឃើញថាកម្មវិធីរបស់តារាវ័យក្មេង ពេជ្រ

ថៃ បានប្រព្រឹត្តឡើងយ៉ាងអធិកអធម ដោយមានបណ្តាភ្ញៀវកិត្តិយសជាច្រើនបានមកចូលរួម អបអរនៅក្នុងថ្ងៃដ៏ពិសេសមួយនេះ ដោយក្នុងនោះក៏មានការលេចមុខ សិស្សច្បងសិល្បៈ បានទៅចូលរួមយ៉ាងសប្បាយរីករាយថែមទៀតផង។ក្នុងនោះមានមហាជនចូលរួមខំមិន និងអបអរសាទរចំពោះតារាវ័យក្មេងរូបនេះផងដែរ