អុញនោះ! ​ឧត្ដមសេនីយ៍ឯក​ ​ស​ ​ថេត ប្រកាសថា​នឹង​ធ្វើ​តេ​ស្តិ៍ទឹ​ក​នោម​មន្ត្រី​នគរបាល​ ប្រសិនរកឃើញមាន……

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយ ថាកាលពីថ្មីៗការដឹកនំាកំលំាងចំរុះរបស់ នាយឧត្តមសេនីយ៌ ស ថេត បានចុះចាប់បទល្មើលថ្នំា ជាច្រើននៅរ៉ុក និងកន្លែងផ្សេងៗទៀតផង យ៉ាងណាមិញថ្ងៃនេះផងដែល លោកបានផុសនៅលើហ្វេសប៊ុកលោកថា ៖  ខ្ញុំសង្កេតឃើញថា ចំនួនមន្រ្តីនគរបាលដែល  បានមកចូលរួមគោរពទង់ជាតិ​ មានចំនួនថេរជាង៦០០នាក់ ដោយសារកងកម្លាំងមួយចំនួនជាប់បំពេញបេសកម្ម ហើយនេះជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបាន ដរាបណាទាល់តែមានវិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។ នៅពេលគោរពទង់ជាតិ ខ្ញុំក៏បានលើកឡើងអំពីការវិវត្តន៍សភាពថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេសដល់កងកម្លាំង ហើយខ្ញុំក៏បានប្រកាសថាមន្រ្តីនគរបាល ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខ នឹងធ្វើតេសទឹកនោម ប្រសិនបើរកឃើញមន្រ្តីណាមានសារធាតុ ថ្នំានោះនឹងបណ្តេញចេញពីក្របខណ្ឌ។