ឯកឧត្តម វីល្លាមឆ្លៀតចូលសួរសុខទុក្ខកុមារា ដែលគេចាក់សំាងដាក់នោះហើយថែមទំាងឧបត្ថមជាថវិការចំនួន……

សៀមរាប៖ គូររំលឹកឡើងវិញបន្តិចចំពោះ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប ។សមត្ថកិច្ច បាន ឲ្យដឹងថាជនបង្កជាមនុស្សស្រី (តែងខ្លួនជាប្រុស) មានឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជុំគ្នា ។សមត្ថកិ​ច្ចបានបន្តថា មូលហេតុដែលស្ដ្រីជនដៃដល់ ធ្វើសកម្មភាព បែបនេះ ដោយសារតែខឹង ក្មេងប្រុសខាងលើ ចូលលួចលុយរបស់ខ្លួន ចំនួន២ម៉ឺនរៀល ហើយខ្លួនបានចាក់សាំងមួយគំរបដប ក្រោយហេតុក្មេងរងគ្រោះ ត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយបញ្ជូន ទៅ ព្យាបាលនៅមន្ទីពេទ្យជ័យវរ្ម័នទី៧ ដែលរហូតមកដល់ពេលនេះ បានរួចផុតពីគ្រោះថ្នាក់ហើយ។ ខណៈនេះដែលប្រភពហ្វេសប៊ុក ឯកឧត្តម វិល្លាមបានលើកឡើងផងដែលថា៖  ឆ្លៀតពេលមកបំពេញបេសកកម្មរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ក្នុងខេត្តសៀមរាប ខ្ញុំបាទបានឆ្លៀតចូលសួរសុខទុក្ខ កុមារា ដែលរងគ្រោះដែលគេចោទថាលួចលុយ ២ម៉ឺនហេីយគេចាក់សាំងដុត ។ ខ្ញុំបាទក៏បានពាំនាំថវិការ ៥០០ដុល្លា ជួយដល់កុមារារងគ្រោះផងដែរ សម្រាប់ប្រេីប្រាសក្នុងការចំណាយផ្សេងៗជាកិច្ចចុងក្រោយសូមថ្លែងអំណរអរគុណនិងកោតសរសេីរចំពោះមន្ទីពេទ្យគន្ធបុផ្ផា ដែលតែងតែយកចិត្តទុកដាក់ព្យាបាលកុមារដោយឥតគិតប្រាក់ ។ សូមអរគុណដល់សមត្ថកិច្ចដែលបានចាប់ជនដៃដល់ដាក់ទោសភ្លាមៗតាមវិធានការច្បាប់ ។