ចប់បាត់! ក្រោយពេលជនរងគ្រោះដាក់ពាក្យបណ្តឹងភ្លាម ស្រាប់តែមន្រ្តីអាវុធហត្ថ ជើងខ្លំាងដៃដល់រូបនេះ គេចខ្លួនមកនៅឯ…….

នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះចំនួន២នាក់ ដែលរងការវាយ និងភ្ជង់ពីសំណាក់មន្រ្តីអាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន្ត សុខុម ដែលជាកូនប្រុសរបស់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សមត្ថកិច្ច។ នេះយោងតាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម និងពាក្យបណ្តឹងរបស់ជនរងគ្រោះ ។ ស្រាប់តែនាព្រឹកនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦៖០០នាទី ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលពាក្យបណ្តឹងពីឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ បានប្តឹងឈ្មោះ សាន្ត សុខុម ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ដែលបាន ធ្វើសកម្មភាពយកមកភ្ជង់គំរាម និងវាយទៅលើអ្នកទាំងពីរនាក់ខាងលើជាច្រើនដៃ។លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានធ្វើការស្រាជ្រាវរកឈ្មោះ សាន្ត សុខុម តែឈ្មោះនេះ មិននៅក្នុងលំនៅឋានទេ ដោយតាម​ព័ត៌មាន​បឋម​ គឺ​ ជន​បង្ក​ សាន្ត​ សុខុម​ រត់​គេច​ខ្លួន​មក​រាជធានី​ភ្នំពេញ​ ។