ដាច់ផ្ងារម្មង! ដើរលេងជាមួយគ្នានំាទៅផ្ទះសំណាក់មានអីៗគ្នា ចំនួន៣ដងហើយ ដល់ពេលបង្ហាញសំបុត្រកំណើតខាងស្រីមានអាយុត្រឹមតែ……

ថ្ងៃទី១៧/០៣/២០១៩ ម៉ោង១៦ និង០០នាទី នៅចំនុច ផ្ទះសំណាក់២២២ ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។មានហេតុការណ៌មួយកើតឡើង ជាករណីជាដេកជាមួយ អាយុក្រោម១៥ឆ្នាំ មុនពេលកើតហេតុជនរងគ្រោះ និងជនល្មេីស ធ្វេីការនៅសិប្បកម្មកាត់ព្រុយខោអាវជាមួយគ្នា នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅជាមួយគ្នាបានរយ:ពេល៥ខែ ក្នុងពេលនោះជនល្មេីស និងជនរងគ្រោះ ក៏ចាប់ផ្តេីមមាន ទំនាក់ទំនងស្រឡាញ់គ្នា និងធ្លាប់បានដេីរលេងជាមួយគ្នាជាច្រេីនដង ប៉ុន្តែមិនធ្លាប់បានអីៗមួយគ្នាទេ។ លុះដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ជនល្មេីស បានបបួលជនរងគ្រោះ ដេីរលេងនៅកោះពេជ្រ រហូតដល់វេលាកេីតហេតុខាងលេី បាននាំគ្នាទៅឡើងឋានសួគ៌ជាមួយគ្នាបានសំរេចចំនួន២ដងនៅផ្ទះសំណាក់យីហោ២២២ ហេីយនៅថ្ងៃទី១៨ ខែឆ្នាំដដែល បានបន្តរដេកនៅផ្ទះសំណាក់ដដែលទៀតលើងឋានសួគ៌មួយគ្នាបានចំនួនបីដង។
រហូតដល់ថ្ងៃទី១៩ខែឆ្នាំដដែល ទេីបជនល្មេីសនាំជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ត្រូវបាន ម្តាយឪពុក សួរនាំជនរងគ្រោះដឹងរឿងរ៉ាវហេីយបានមកដាក់ពាក្យបណ្តឹងអោយឃាត់ខ្លួនជនល្មេីសតែម្តង។ ជនរងគ្រោះ ឈ្មោះវ.  ច. យ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរ: កម្មការិនីកាត់ព្រុយខោអាវ។ជនល្មើសឈ្មោះសំ ចន្ថា ហៅវ៉ែន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ: ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ មុខរបរ: កម្មកររោងចក្រ (ឃាត់ខ្លួន) ។