មិនជឿកុំប្រមាថ! រាល់ថ្ងៃតែងតែពាក់ខ្សែកព្រះជាប់ខ្លួនជានិច្ច តែថ្ងៃមួយដោះវាចេញស្រាប់តែជួបគ្រោះថ្នាក់រហូតដល់……..

ថៃ៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ មានហេតុការណ៌គួរអោយសោកស្តាយមួយកើតឡើងដោយ យោងតាមសារព័ត៌មានបរទេសមួយបានឱ្ ដឹងថា បុរសជនជាតិថៃម្នាក់ តែងតែពាក់ខ្សែកព្រះជាប់ខ្លួនជានិច្ច ហើយថ្ងៃមួយស្រាប់តែលោកដោះវាចេញ ស្រាបតែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានបុកបណ្តាលអោយបាត់បង់ជីវិត។ គូរបញ្ចាក់ផងដែលថា បុរសម្នាក់ឈ្មោះ Snom តែងតែរក្សា និងពាក់ខ្សែកព្រះជាប់ខ្លួនជានិច្ច។ អ្វីដែលពិសេសទៀតនោះ គឺ លោកមានទាំងមួកសុវត្ថិភាពធ្វើពីបណ្តោងព្រះ និងអាវក្រោះធ្វើពីបណ្តោងព្រះថែមទៀត។ប៉ុន្តែគួរឱ្យស្តោយកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកមិនបានពាក់មួកសុវត្ថិភាពធ្វើពីបណ្តោងព្រះ និងអាវក្រោះធ្វើពីបណ្តោងព្រះនេះទេ ខណៈពេលលោកធ្វើដំណើរទៅក្រៅ។ ស្រាប់តែថ្ងៃនោះ លោកត្រូវជួបគ្រោះថ្នាក់ យ៉ាងណាមិញ សមត្ថកិច្ចក៏បានចាប់ខ្លួនជនបង្ក និងផ្តន្ទាទោសរូបគេតាមផ្លូវច្បាប់ផងដែរ។គួរឱ្យដឹងផងដែរថា ជនរងគ្រោះត្រូវបាន គេដឹងថា រូបលោកតែងតែធ្វើដំណើរពាសពេញប្រទេសថៃ ដើម្បីប្រមូលបណ្តោងព្រះពីវត្តអារាមនានា ទុកធ្វើជាអាវក្រោះ មួកការពារសុវត្ថិភាព និងវត្ថុសីក្តិសិទ្ធិផ្សេងៗទៀតជាដើម។ ហើយមានមនុស្សម្នាជាច្រើនស្គាល់រូបលោក ព្រោះតែសកម្មភាពបែបនេះ។