ដោយមានការអាណិតអាសូរដល់ពលរដ្ឋត្រូវភ្លើងឆេះផ្ទះនោះ បងស្រីម្នាក់បានឧបត្ថម្ភជាអង្កររហូតដល់ទៅចំនួន……..(មានវិដេអូ)

គូរំលឹកឡើងវិញបន្តិច ប្រិយមិត្តបានដឹងរួចហើយ ថាកាលពីម្សិលមិញ នេះ មានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅកំពុងតែលេបត្របាក់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ខណៈនោះ រថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍នៅកន្លែងកើតហេតុផងដែរយ៉ាងណាហេតុការណ៍នេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋភ័យស្លន់ស្លោ និងអ្នកខ្លះរត់ទាញឥវ៉ាន់និងទាញរបស់របរចេញពីកន្លែងកើតហេតុបាត់ខ្លួនផងដែរ។ បើតាមប្រភពនៅកន្លែងកើតហេតុ បានបញ្ចាក់ថាមានផ្ទះប្រជាពលរដ្ឋជាង៥០ ខ្នងត្រូវបានរងការខូចខាតទំាងស្រុងនោះ ប៉ុន្តែអ្វីដែលស្លុតចិត្តម្ចាស់ផ្ទះគ្រាន់តែមកផ្ទះឃើញផ្ទះខ្លួនត្រូវបានភ្លើងឆេះនោះស្រាប់តែ ទន់ជង្គង់ និងទន់ដៃជើងខ្យល់តែម្តងព្រោះទទួលយកមិនបានចំពោះហេតុការណ៌នេះ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋបាននំាគ្នាជួយរិតរួត ដើម្បីអោយប្រសើរឡើងវិញ ដោយមានសប្បុរសជនជាច្រើនមានការអាណិតអាសូរផងដែលនោះ ថ្ងៃនេះក្រុមការងារ TVFB បានទទួលអង្ករពីបងស្រីដែលមានគណនីយ្យឈ្មោះ «ចំរើន ច័ន្ទលីដា» នៅអង្ករចំនួន ៥តោនសំរាប់ជួយបងប្អូនដែលជួបគ្រោអអគ្គិភ័យកាលពីម្សិលមិញនេះ ក្នុងនោះមានការបញ្ជាក់យ៉ាងច្បាស់ពីផេក TVFB ថា <<ពិតជារឿងគួរអោយគោរពសរសើរមែនទែន ក្រោយពីមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥១ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចម្តុំកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រើប្រាស់ទឹកអស់ចំនួន ១៩រថយន្ត និង២៤ជើងទើបរលត់រួចមក​។ ដោយសារតែមើលឃើញពីភាពឈឺចាប់ នៃការបាត់បង់ផ្ទះសម្បែង យ៉ាងក្តុកក្តួលនេះរួចមក បងស្រីម្នាក់ ដែលមានគណនី Facebook ឈ្មោះ «ចំរើន ច័ន្ទលីដា» បង្ហោះចែករួមរំលែកទុក្ខលំបាក និងឧបត្ថម្ភអង្គរចំនួន៥តោន>> ខាងក្រោមនេះជាសកម្មភាពលើកអង្ករចូលក្នុង អង្គភាព TVFB ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ 

ពិតជារឿងគួរអោយគោរពសរសើរមែនទែន ក្រោយពីមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥១ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចម្តុំកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រើប្រាស់ទឹកអស់ចំនួន ១៩រថយន្ត និង២៤ជើងទើបរលត់រួចមក​។ ដោយសារតែមើលឃើញពីភាពឈឺចាប់ នៃការបាត់បង់ផ្ទះសម្បែង យ៉ាងក្តុកក្តួលនេះរួចមក បងស្រីម្នាក់ ដែលមានគណនី Facebook ឈ្មោះ «ចំរើន ច័ន្ទលីដា» បង្ហោះចែករួមរំលែកទុក្ខលំបាក និងឧបត្ថម្ភអង្គរចំនួន៥តោន

Posted by TVFB on Monday, March 18, 2019