ស្រេវជំនួស! កែច្រមុះមិនទាន់ជាស្រួលផង ឥឡូវនេះ បេនី យុំាង វះកាត់ត្របកភ្នែកថែមទៀត……(មានរូបច្រើន)

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់ កញ្ញា បេនីយុំាង មានរូបសម្រស់ស្អាតជាពិសេសរូបរាង ខ្ជុតស្អាតទំាងកំពស់មុខមាត់គឺស្អាតណាស់ ធ្វើអោយមហាជនជាច្រើនលួចសរសើរមិនដាច់ពីមាត់នោះ ។ យ៉ាងណាមិញ កញ្ញា បានបង្ហោះអំពីការកែសម្ភស្សត្រង់ច្រមុំ ដោយការវះកាត់ ការ​ចេញទៅ​ប្រទេសកូរ៉េរបស់ បេ​នី យ៉ាំ​ង លើក​នេះ​ក្នុង​គោលបំណងដើម្បី​វះកាត់​ច្រមុះ ប៉ុន្តែ​ការវះកាត់​របស់​នាង​លើក​នេះ​មិន​ដូច​លើ​មុន​ទេ គឺ​នាង​ត្រូវ​គ្រូពេទ្យ​វះ​យក​សាច់​ត្រង់​សៀតផ្កា យកមក​បំពេញ​នៅ ត្រង់​ច្រមុះ​វិញ​ម្តង ដែល​ខុសប្លែក​ពី​លើក​មុន​គឺ​គេ​បាន​វះ​យក​សាច់​ត្រចៀក​មក​ធ្វើ ។ ដោយសារតែការស្រលាញ់ និងបំណងប្រាថ្នារបស់ខ្លួន តារាស្រីស្រស់រូបនេះ បានធ្វើការកែកុនរូបសម្រស់របស់ខ្លួនដូចជាច្រមុះជាដើម ដែលបច្ចុប្បន្នមុខស្នាមរបស់របស់នាង នៅមិនទាន់បានធូរស្បើយនៅឡើយនោះទេ។ តែនាពេលប៉ុន្មានម៉ោងមុននេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញមុខមាត់របស់នាងកាន់តែប្លែក និងហើមខ្លាំង ដោយសារតែនាងបានធ្វើការវះកាត់បន្ថែមទៅលើភ្នែក និងមាត់របស់នាងបន្ថែមទៀត ទើបធ្វើឲ្យទម្រង់មុខហាក់ដូចជាហើមខ្លាំងមើលមិនចង់ស្គាល់យ៉ាងដូច្នោះ។ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បាននាំគ្នា ជូនពរដល់នាងឲ្យឆាប់ជាសះស្បើយនៅក្នុងការវះកាត់កែសម្រស់របស់នាងផងដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ