លោក ជា សុវណ្ណរិទ្ធ បញ្ចេញអារម្មណ៌ពិតបែបនេះ ក្រោយពេលបានរួមអាហារថ្ងៃត្រង់ជាមួយយាយសក់គ្រវី…..!!(មានវីឌីអូ)..!!

ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចហើយថា តារាហ្វេសប៊ុកដ៏ល្បីឈ្មោះនៅប្រទេសថៃ Sitang Buathong បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ ក្រោយគាត់បានបង្ហាញសកម្មភាពប្លែកៗ នៅលើបណ្តាញសង្គមដោយមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ រហូតមានឱកាសពិសេសទៅសម្តែងទៅកាន់ប្រទេសនានា។នៅក្នុងនោះក៏មានប្រទេសកម្ពុជា ដែលជាការអញ្ជើញពី DJ និងតារាសម្តែងខ្មែររូបសង្ហាលោក Mike ដើម្បីមកសម្តែងជាមួយគ្នា ជាលើកដំបូងនៅក្នុងក្លឹប កម្សាន្តមួយផងដែរ។ហើយមុននេះបន្តិច យាយក្រវីសក់ ក៏បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដែលជាការទន្ទឹងរង់ចាំពីបណ្តាអ្នកគាំទ្រជាច្រើន ដែលតែងតែតាមដាន វីដេអូLive របស់គាត់នៅលើបណ្តាញសង្គម។ទន្ទឹមនឹងការមកប្រទេសខ្មែរជាលើកដំបូងនេះដែរ Sitang Buathong ដែលហៅថា​យាយក្រវីសក់ បានលេងខ្លួននៅក្នុងឈុតក្រហមស្រស់ យ៉ាងបែ្លកភ្នែក៕ យ៉ាងណាលោក ជា សុវណ្ណរិទ្ធបង្ហាញអារម្មណ៌ពិតផងដែរក្រោយបានជួបតារាថៃម្នាក់នេះ លោកបានពោលពាក្យថា “រីករាយណាស់ដែលបានជួបគាត់ ថ្ងៃនេះទាំងរួសរាយ ញញឹមញញែម មិនឈប់ 😊
idol របស់អ្នកណាខ្លះ? ចង់ជួបគាត់ឬអត់? “ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម និងវីឌីអូរ