លក់មុខទៀតហើយ! បុរសជនជាតិបែលហ្សិក បំណងប្រាថ្នាជិះកង់កាត់៧ប្រទេសដើម្បីទៅស្រុកកំនើតខ្លួនវិញ មានអីមកដល់ត្រឹមខ្មែរ ត្រូវចោរលួចបាត់ស្រមោលត្រង់ចំនុច…….

ហ្វេសប៊ុក យោងទៅតាមគណនីយ្យហ្វេសប៊ុកមួយមានឈ្មោះថា Siborey Sean បានសរសេរនៅដំណឹងបាត់ កង មួយប្រកាសក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះគណនីខាងលើបានសរសេរបញ្ជាក់ផងដែរថា៖“ដំណឹងបាត់កង:បុរសជនជាតិ បែលហ្សិក ម្នាក់អាយុ ២៥ ឆ្នាំបានជិះកងពីវៀតណាម រហូតមកស្រុកខ្មែរ។ ឥឡូវនេះត្រូវបានចោរលួចនៅម្ដុំផ្សារ ទូល ទំពូង នៅថ្ងៃទី៤ នាម៉ោង៨យប់″។ ជន​ជាតិ​បែលហ្សិក​ម្នាក់ ដែល​មាន​អាយុ ២៥​ឆ្នាំ ។ កង់​ដែល​បាត់​នោះ ម៉ាក Trek FX1 ពណ៌​ខ្មៅ ដូច​ក្នុង​រូប​ភាព។ តាម​ពិត យុវជន​រូប​នេះ មាន​បំណង​ជិះ​កង់​ពី​វៀតណាម កាត់​តាម​កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌា និង​ជិះ​ទូក​បន្ត​ទៅ​អ៊ីរ៉ង់ ទួរគី អឺរ៉ុប រហូត​ដល់​ស្រុក​កំណើត​វិញ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​បំណង​ផង ក៏​ត្រូវ​ចោរ​លួច​កង់​បាត់​ត្រឹម​កម្ពុជា។ ដូច​នេះ បើ​មាន​អ្នក​បាន​ឃើញ​កង់​ដូច​ក្នុង​រូប មេត្តា​ជួយ​មក​ម្ចាស់​កង់​ដែល​មាន​ឈ្មោះ​លើ Facebook ថា Nikos DV ឬក៌ Email : [email protected]