អុញនោះ!! ខាត់ សុខឃីម ប្រកាសក្តែងៗឈប់ប្រើពាក្យ “ខ្មែរជួយខ្មែរ” អីទៀតហើយព្រោះថា…

ភ្នំពេញ ប្រិយមិត្តបានដឹងរួចហើយថា ចំពោះរឿងរ៉ាវ របស់ កញ្ញា ទេព បូព្រឹក្ស ដែលត្រូវបានបុរសម្នាក់ ជះសស្រាបៀរលើខណះពេលកំពង់ច្រៀង បន្ទាប់ពីមានរឿងរ៉ាវជាច្រើនទាក់ទងនឹងការមើលងាយ មិនឲ្យតម្លៃមកលើសិល្បករ សិល្បការិនីជារឿយៗនាពេលកន្លងមក  ទើបធ្វើឲ្យកំពូលតារាជើងចាស់ អ្នកនាង ខាត់ សុឃីម ហាក់មានការតូចចិត្តតូចថ្លើម ដែលខ្លួនកើតមកជាអ្នកសិល្បៈ ខ្មែរ តែបែរជាគេមិនឲ្យតម្លៃ ហើយអ្នកនាងថែមទាំងប្រកាសឈប់ប្រើពាក្យ ខ្មែរជួយខ្មែរ ថែមទៀតផង។អ្នកនាង ខាត់ សុខឃីម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងដូច្នេះថា “ខាត់សុឃីម​សូមគោរពថ្លែង​អំណរគុណ​ដល់​ ប្រិយមិត្ត​អ្នកគាំទ្ររបស់​ខ្ញុំនឹងគ្រួសារខ្ញុំទាំងអស់​ ដែលបានលេីកទឹកចិត្តខ្ញុំតាំងពីដេីមមក​ ទល់ពេលនេះ​ (ហេីយក៏តូចចិត្តណាស់ព្រោះកេីតមកជាអ្នកសិល្ប:ខ្មែរ ដែលគេមិនអោយតម្លៃ​ ចាប់ពីពេលនេះទៅខ្ញុំឈប់ប្រេីពាក្យខ្មែរជួយខ្មែរហេីយ​ ភាគច្រេីនពេលដែលនិយាយពាក្យនេះហេីយតែងរងការម៉ាក់ងាយជេដៀលពីបងប្អូនមួយចំនួន)ខ្ញុំចេះច្រៀងភ្លេងការតាំងពីអាយុ៥ឆ្នាំមកនឹងលេងភ្លេង​ច្រៀងរាំ    ដេីម្បីបានកម្រៃជួយជីវភាពគ្រួសារ​ តែបានត្រឹមរងពាក្យប្រមាថ​ តែប៉ុណ្ណោះ​ (អរគុណ​ច្រើន​បងប្អូន​ល្អ​ដែលតែងតែនៅជាមួយខ្ញុំរហូត(អរគុណ​នៅការមេីលងាយ)”៕  គូរបញ្ចាក់ឡើងវិញថា ករណីកំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះភ្ញៀវទំាងអស់ កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិត មន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ