ប្រភព ហ្វេសប៊ុក ក្រោយពីយើងបានឃើញគណនីហ្វេសប៊ុក ឈ្មោះ Siem Samrith មួយបង្ហាញពីវគ្គបណ្ដុះបណ្ដាលមួយ ថ្ងៃទី ២៥ខែធ្នូ ឆ្នាំ២០១៨ ដោយមានការដើរជាន់លើអំបែងកែវរួចមក យើងឃើញមានថាមតិរិះគន់ជាច្រើន និងសែលរាប់ពាន់នាក់អំពីទង្វើលមួយនេះ ដោយសារ តែកម្មវិធីបណ្ដុះបណ្ដាលមួយនេះមិនធ្លាប់ជួបពីមុនមក។ ម្ចាស់គណនីដដែលខាងលើបានសរសេររៀបរាប់ភ្ចា់ជាមួយ
រូបភាពនិង វីឌីអូរថា «បើអ្នកគិតថាល្អ គិតថាស្រលាញ់ អ្នកត្រូវតែធ្វើ ហើយត្រូវតែដុសខាត់ខ្លួនឯងជាមុនសិន រឿងតូចតាចបែបនេះ មិនមែនជាឧបសគ្គសំរាប់យើងទេ អរគុណលោកគ្រូ អ្នកគ្រូទាំងអស់គ្នា អរគុណMSL ដែលបានបង្រៀនវគ្គបណ្តុះបណ្តាលពិសេសមួយនេះ»។ សារប៉ុន្មានឃ្លាអមជាមួយវគ្គសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលដោយមានការដើរជាន់លើអំបែងកែវដោយលាត់ជើងខោដោះស្បែកជើង ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ព្រោះតែអំបែងកែវជាវត្ថុដែលមានគ្រោះថ្នាក់ បើកាលណាដើរជាន់ត្រូវ ធ្វើឲ្យ
មានរបួស ឬក៏បង្កជាជំងឺតេតាណូសទៀតផង។យ៉ាងណាមិញអាខោនហ្វេសប៊ុករបស់ លោក វីល្លាមបានលើកឡើងថា “មានសាលាបង្រៀនភាពជោគជ័យមួយឈ្មោះ MSL បានញុះញង់នាំយុវជនយុវតីអោយដេីរលេីអំបែងកែវ ដែលគេហៅថាវគ្គសិក្សាពិសេស ។ នេះជាករណីប្លែកមួយដែលជាលក្ខណៈទារុណកម្ម មិនមែនជាបច្ចេកទេសក្នុងប្រព័ន្ធអប់រំឡេីយសូម ក្រសួងអប់រំមេត្តា ពិនិត្យករណី នេះ ។ ដេីម្បីបញ្ឈប់ ក្រុមដេីរបង្រៀនភាពជោគជ័យដែលមិនធ្លាប់រៀនគរុកោសល្យនាំបរិបទឆ្កួតលីលាបែបនេះសាបព្រោះ ក្នុងសង្គមខ្មែរ” បើចង់ជ្រាបច្បាស់ទស្សនាវីឌីអូខាងក្រោម
Posted by Sien SamRith on Wednesday, December 26, 2018