កាន់តែក្តៅហើយ! ក្រោយមានការបកស្រាយរួច កីឡាករ សំបូរ សុភ័ណ្ឌ នៅតែមិនអស់ចិត្តរួចដាក់សំនួរធ្ងន់ៗសួរទៅក្រសួងវិញថា…..

ប្រិយមិត្តបានដឹងរួចហើយ រឿងរ៉ាវដល់កក្រើក បណ្តាញសង្គម យោងតាមរយៈ  លោក សុវណ្ណរិទ្ធ អគ្គនាយក TVFB បានចុះទៅសំភាសន៌ កីឡាករ សំបូរ សុភ័ណ្ឌ លំអិតបន្ថែមទៀតថា “! កីឡាករកាយវប្បកម្មកម្ពុជាម្នាក់ សុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ក្រោយប្រកួតបានមេដាយមាសពិភពលោកលើកទី១០ដែលថៃជាម្ចាស់ផ្ទះ បែរជាទទួលបានប្រាក់រង្វន់ត្រឹមតែ ២០,០០០,០០០រៀល ទាំងដែលប្រាក់រង្វាន់ដែលត្រូវបាននោះ គឺ១២០,០០០,០០០រៀលរាជធានីភ្នំពេញ​៖ មានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គម ខណៈដែល កីឡាករ កាយវប្បកម្មកម្ពុជាម្នាក់ សុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ក្រោយប្រកួតបានមេដាយមាសពិភពលោកលើកទី១០ដែលថៃជាម្ចាស់ផ្ទះ បែរជាទទួលបានប្រាក់រង្វន់ត្រឹមតែ ២០,០០០,០០០រៀល ទាំងដែលប្រាក់រង្វាន់ដែលត្រូវបាន គឺ១២០,០០០,០០០រៀល។​ក្នុងនោះដែរ យោងតាមគណនី Facebook របស់កីឡាករវប្បកម្មកម្ពុជាឈ្មោះ Nun Sambo បានបង្ហោះកាលពីយប់ម្សិលមិញ ទាំងស្រុងថា ៖ « យប់នេះដេកមិនលក់ទេ ខ្ញុំមិនសប្បាយចិត្តនិងភាពអយុត្តិធម៌ ក្នុងនាមខ្ញុំជាកីឡាករវប្បកម្មកម្ពុជាម្នាក់ ហើយក៏ជាបងបង្កើតរបស់កីឡាករ សំបូរ ណាន និង សំបូរ សុភ័ណ្ឌ មិនសប្បាយចិត្ត និងមិនអាចទទួលយកបាននៅប្រាក់រង្វាន់ ២០,០០០,០០០ រៀល ហេតុអីបានជាខ្ញុំនិយាយអញ្ចឹង ពីរព្រោះប្រាក់រង្វាន់ដែលត្រូវទទួលបានគឺ ១២០,០០០,០០០រៀល សម្រាប់ កីឡាករដែលបានមេដាយមាស ហើយមេដាយប្រាក់គឺទទួលបាន ៨០,០០០,០០០រៀល និងមេដាយសំរិទ្ធ ទទួលបាន ៦៤,០០០,០០០ រៀល ព្រោះកីឡាកាយវប្បកម្មធ្លាប់ទទួលបានរួចមកហើយ កាលឆ្នាំ២០១៦ និង២០១៧ ដល់ឆ្នាំ២០១៨ កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ទទួលបានមេដាយមាសពិភពលោកលើកទី១០ ដែលថៃជាម្ចាស់ផ្ទះ ហើយហេតុអ្វីបានជាប្រាក់រង្វន់បានតែ២០,០០០,០០០រៀល ១០០,០០០,០០០ រៀលទៀតបាត់ទៅណា បើអ្នកចង់ទម្លាក់ប្រាក់រង្វាន់ ហេតុម្តេចអ្នកមិនផ្តល់ដំណឹងតាំងតែមុនពេលដែលកីឡាករចេញទៅប្រកួត មិនមែនបានមេដាយហើយបានប្រាប់ដូច្នេះទេ។ ហេតុដូច្នេះហើយបានជារូបខ្ញុំមិនអាចទទួលយកនៅភាពអយុត្តិធម៌នេះបានទេ ជាចុងក្រោយខ្ញុំបាទសូមលើកម្រាមដៃដប់ សូមអោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងអ្នកមានអំណាចជួយរកយុត្តិធម៌ផង និងជួយលើកស្ទួយដល់កីឡាករកាយវប្បកម្មកម្ពុជាដ៏កម្សត់នេះផងបាទ៕”ប្រភព បងប្រុស សុវណ្ណរិទ្ធី