រំភើបណាស់!! លោកឧកញ៉ា ស្រី ចាន់ថន ចូលសួរសុខទុក្ខ​កីឡាករ អេ រដ្ឋា ផ្ទាល់​ដល់មន្ទីរពេទ្យ…..(មានរូបថតច្រើនទៀត)

ភ្នំពេញ ទស្សនិជនបានដឹងរួចហើថា  កាលពីយប់ថ្ងៃទី​ ២៥​ ខែធ្នូ​ ឆ្នាំ២០១៨ អ្នកប្រដាល់គុនខ្មែរ​ អេ​ រដ្ឋា” ត្រូវបានឡានបុក រួចថយកិនពីលើទៀត ។ដោយ​ស្ថាន​ភាពធ្ងន់ធ្ងរ​រហូត​បែក​ប្លោកនោម ដាច់ពោះវៀន ដាច់​សរ​សៃ​ឈាម​ក្រលៀន ផងនោះ​ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​យ៉ាង​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ​ នៃមន្ទីរ​ពេទ្យកាល់​ម៉ែត​ ។ យ៉ាងណាមិញ ប្រភពហ្វេសប៊ុក ឧ   កញ្ញា ចិត្តធម៌  ស្រី ចាន់ថន  បានលើកឡើងថា “បងនឹងជួយប្អូន​ អ្នកប្រដាល់គុនខ្មែរ​ អេ​ រដ្ឋា”​ នាព្រឹកមិញនេះ​ លោកឧកញ្ញាបានឆ្លៀតពីការងារ​ ចុះសាកសួរសុខទុក្ខ​កីឡាករ អេ រដ្ឋា ផ្ទាល់​ដល់មន្ទីរពេទ្យ និងផ្ដល់ជាកំលាំងចិត្ត​ ជាថវិការមួយចំនួនផងដែរ ។ក្នុងនោះផងដែរលោកឧកញ្ញា ស្រី ចាន់ថន បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំង​ ដែលបានឃើញ​ ក្រុមការងារ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធានកាកបាទក្រហម​កម្ពុជា​ ផ្ដល់ក្ដីស្រលាញ់​ សណ្ដោសប្រណី​ បានជួយឧបត្ថម្ភ​ ដោះស្រាយរាល់ទុក្ខលំបាក​ ប្រជាជនខ្មែរ​ គ្រប់កាលៈទេសៈជាពិសេសក្នុងករណីកីឡាករ អេ រដ្ឋា នេះជាដើម​ ។ហើយលោកក៏មិនភ្លេច ថ្លែងអំណរអរគុណ​ ដល់ទឹកចិត្តដ៏ប្រពៃ​ របស់លោកប្រធានមន្ទីរពេទ្យ​ កាល់ម៉ែត្រ ក៏ដូចជាលោកគ្រូ​ អ្នកគ្រូពេទ្យ​ ទាំងអស់​ ដែលបាន​ប្រឹងប្រែងជួយវះកាត់​ ព្យាបាល​ យ៉ាងយកចិត្តទុកដាក់​ ហើយខាងមន្ទីរពេទ្យ​កាល់ម៉ែត្រ​ បានជួយសំរបសំរួលថ្លៃព្យាបាលទាំងស្រុង​ ដល់ប្អូនប្រុស​ អេ​ រដ្ឋា​​ ។ជាចុងក្រោយគាត់​ សូមសំណូមពរដល់សមត្ថកិច្ច​ មេត្តាជួយចាត់វិធានការណ៍​ អោយបានតឹងរឹង​ លើម្ចាស់រថយន្តដែល​បានបង្ករហេតុ​ គ្រោះថ្នាក់ចរាចរណ៍ហើយបើករថយន្តគេចបាត់​ ដោយគ្មានភាពទទួលខុសត្រូវ ។